Panoramio is closing. Learn how to back up your data.
Ke Nupheap
340
photos
202
on Google Maps
views

Ke Nupheap's conversations

Hi Gil!

Thank you very much for giving me the fun

     Friendly greetings and Best wishes from Vietnam!

ជូនពរក្រុមគ្រួសារបងNupheapជួបតែសុខសប្បាយ

I'm glad to be acquainted with you too.

+បារាយណ៍ខាងលិច

បារាយណ៍ខាងលិច ជាបារាយណ៍ដ៏ធំជាងគេបង្អស់នៅតំបន់អង្គរ ជាទីទប់ទឹកសម្រាប់ឱ្យប្រជាកសិករខ្មែរ ស្រោចស្រព​ចំការ​ដំណាំ​របស់​ពួកគេ។ បារាយណ៍​នេះ​ឋិត​នៅ​ភាគ​ខាងលិច​នៃ​រាជធានីអង្គរធំ មានទំហំ៨គីឡូ ម៉ែត្រx២,១គីឡូម៉ែត្រ កសាង​ឡើង​នៅ​សតវត្ស​ទី១១​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី១ ហើយសាងសង់រួចរាល់នៅ រាជព្រះបាទឧទយាទិត្យវរ្ម័នទី២។ នៅ​កណ្ដាល​ផ្ទៃទឹក​នៃ​បារាយណ៍​ខាងលិច​នេះ​មាន​ទី​ទួល​កោះ​មួយ​ដែល​មាន​ សាងសង់ ប្រាសាទ សម្រាប់បូជាដល់ព្រះវិស្ណុ ឈ្មោះប្រាសាទមេបុណ្យខាងលិច។ រូប​សំណាក​ព្រះវិស្ណុ​ផ្ទំ​នៅ​ទីនោះ​បច្ចុប្បន្ន​ត្រូវ​បាន ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ទីក្រុងភ្នំពេញ។ ទេសចរអាចងូតទឹកកំសាន្ត ឬ​ជួល​ទូក​ជិះ​ទៅ​ទស្សនា​ប្រាសាទ​មេបុណ្យខាង លិច។

ខេត្តសៀមរាបឋិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាតំបន់ទេសចរដ៏សំខាន់បំផុតរបស់កម្ពុជា។ ខេត្តនេះ ជាតំបន់​ដែល សំបូរ​ប្រាសាទ​បុរាណ​ដែល​មាន​អាយុកាល​រាប់រយ​រាប់ពាន់​ឆ្នាំ​កន្លង​ទៅហើយ ជាពិសេសស្ថាបត្យកម្ម ប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុ និង​ជា​បេតិកភ័ណ្ឌ​ពិភពលោក​ដ៏ល្បីល្បាញ​បាន​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ ក្នុងការ ជួយរកចំណូលជូនជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​អ្នក​ទេសចរ​ក្នុង និង​ក្រៅ​ប្រទេស។ ខេត្ត​នេះ​ផង​ដែរ​ឋិតនៅ​ពី​ខាងជើង​បឹងទន្លេសាប មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្ត​បន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និង​បឹងទន្លេសាប។ ខេត្តសៀមរាប​មាន​ផ្ទៃ​ក្រឡា១០២៩៩គីឡូម៉ែត្រក្រឡាមានចម្ងាយផ្លូវប្រមាណ ៣១៤គីឡូម៉ែត្រ ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិលេខ៦អា មាន១២ស្រុក ចែក​ចេញ​ជា​១០០ឃុំ និង៨៧៥ភូមិ។

ប្រសិនបើ ​និយាយ​ដល់​ខេត្តឧត្ដរមានជ័យ គេ​នឹកឃើញ​ភ្លាម​ដល់​ឈ្មោះ អូរ​ស្មាច់ និង​អន្លង់វែង។ តំបន់​ទាំងពីរ នេះ​ជាទី​តាំង​ដែល​ធ្លាប់មាន​ខ្មែរក្រហម​ឈរជើង​បន្ទាប់ពី​មានការ​ចុះចូល​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រួចមក។ ពួកគេ​រស់ នៅ​ទីនោះ​ដោយ​បង្កើតជា​តំបន់​កាន់កាប់​របស់​ពយ​ក​គេ​ផ្ទាល់​មាន​ទាហាន​ ការពារ​ជាប់​ជានិច្ច។ តំបន់​នេះ​ក៏​ជាទី​តាំង សមរភូមិ​ដែលមាន​ការប្រយុទ្ធ​គ្នា​ស្រួចស្រាល់​ផងដែរ។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ទីតាំង​ខ្លះ​នៃ​តំបន់​នេះ​ត្រូវ​បានរៀបចំ ធ្វើជា​តំបន់​កម្សាន្ត វប្បធម៌​ប្រវត្តិសាស្ត្រ​ដូចជា បឹង​តា​ម៉ុក និង​តំបន់​វប្បធម៌​ខ្មែរក្រហម​ជាដើម។ តំបន់ ​វប្បធម៌​ខ្មែរក្រហម​មាន​ទីតាំង​ឋិត​នៅក្នុង​ទីរួមស្រុក​អន្លង់វែង ចម្ងាយ​ប្រមាណ១០០គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត។ មានការ​ឆ្លាក់​ជា​រូបភាពផ្សេងៗស្ដីពី​សកម្មភាព​របស់​ពួក​ខ្មែរក្រហម ទាំង​របៀបរបប​ក្នុងការ​រស់នៅ និង​ចលនា រៀបចំ​ជា​ក្បួនទ័ព​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​កម្លាំង​របស់​រដ្ឋា​ភិ​បាល។ តំបន់​នេះ​ជា​ផ្ទះ​របស់​តា​ម៉ុក (មេ​ខ្មែរក្រហម ដែលកាន់កាប់​នៅ​ភូមិភាគ​និរតី) និង​គ្រប់គ្រង​ដោយ​កងទ័ព​ខ្មែរក្រហម​នៅ​ចន្លោះ​ឆ្នាំ១៩៧៩-១៩៩។ នៅមាន ​ទីតាំង​ដែលមាន​លក្ខណៈ​ធម្មជាតិ និង​វប្បធម៌​មួយចំនួន​ផ្សេងទៀត​ដែល​ត្រូវ​បានរៀបចំ​គម្រោង​ក្នុង ការអភិវឌ្ឍ​ទៅជា​តំបន់​ទេសចរ​នៅក្នុង​ខេត្ត​នេះ។ តំបន់​ទាំងនោះ​មានដូចជា តំបន់​ទន្លេ​ស តំបន់​ប្រាសាទ​សឹង្ហ តំបន់ ប្រាសាទ​ពោធិ៍ តំបន់​ចំការ​គុយ តំបន់​បឹង​ស្នោរ តំបន់​ទំ​បន់​ថ្មី តំបន់​អាង​ត្រពាំង​បារាយណ៍ តំបន់​អាង​អូរ​អង្ក្រងជាដើម។ សូមបញ្ជាក់ថា ​ខេត្តឧត្ដរមានជ័យ​មាន​ចម្ងាយ៤៦៩គីឡូម៉ែត្រ​ពី​រាជ​ធា​នៅ​ភ្នំពេញ។ ឋិត​នៅ​ប៉ែក​ឧ​ត្ត​រ​ឈៀង បស្ចិម​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំប្រទល់​ដែន​ថៃ។ ខេត្ត​នេះ​មាន​ច្រកព្រំដែន​អន្តរជាតិ​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ចិត្ត​មក​កម្សាន្ត​នៅ​ទីនោះ។ ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​មាន​សាងសង់​ជា​តំបន់​កម្សាន្ត លក្ខណ​អន្តរជាតិ​ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​ជាដើម។ ទេសចរ​ភាគច្រើន​ជា​ជនជាតិ​ថៃ ដែល​ទៅ​កម្សាន្ត ឥត​ដាច់​ក្នុងមួយថ្ងៃៗរាប់រយ​នាក់។ ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មាន​ចម្ងាយ​ជាង៤១គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តឧត្ដរមានជ័យ តាមផ្លូវ​ជាតិ​លេខ៦។

-នៅ​ខេត្តកំពង់ធំ​មាន​បឹង​មួយ​ដ៏​ធំ ដែលមាន​ទឹកថ្លា​ឈ្វេង​ខួប​ប្រាំង​វស្សា។ គឺ​បឹង​ព្រៃ​ប្រស់ ឋិត​ក្នុងភូមិ ព្រៃ ព្រាល ឃុំ​ព្រៃ​ព្រាល ស្រុក​កំពង់ស្វាយ ចម្ងាយ១៦គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ៦អា។ បឹង​ស្តុក​ក​នេះ មាន ផ្ទៃ​ប្រមាណ​ជាង២.០០០.០០០ម៉ែត្រ​ការេ ជា​ជង្រុក​ត្រី​ដំរី។ គេ​អាច​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ដោយ​បរិ​ភាគ អាហារ​នៅ​ទីនោះ ឬ​រៀបចំ​អាហារ​ផ្ទាល់ខ្លួន​ក៏បាន​នោះដែរ។ មាន​ខ្ចុះ​សម្រាប់​ជួល​អង្គុយលេង​តាម​មាត់ទឹក ដែល​អាច ឱ្យ​ភ្ញៀវ​ជិះទូក ងូតទឹក ស្ទូចត្រី និង​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​បាន​នៅ​គ្រប់​រដូវ។

កំពង់ធំ​ជា​ផ្នែក​កណ្ដាល​នៃ​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ប្រមាណ១៣.៨១៤គីឡូម៉ែត្រ​ការេ ជាប់​បឹង​ទន្លេសាប​និង ខេត្តសៀមរាប នៅ​ផ្នែក​ខាងកើត ភាគខាងត្បូង ជាប់​ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង រីឯ​ផ្នែក​ខាងកើត​ជាប់​ជាមួយ ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ព្រមទាំង​មាន​ព្រំប្រទល់​ជាប់​ខេត្តព្រះវិហារ​នៅ​ភាគ​ខាងជើង។ ខេត្ត​នេះ​មាន​ស្ទឹង​មួយ ដែលមាន​ប្រវែង​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ទឹងសែន​ដែល​ហូរ​មកពី​ខេត្តព្រះវិហារ ចូលទៅក្នុង​បឹង ទន្លេសាប កាត់​តាម​ទី​រួម​ខេត្តកំពង់ធំ ដែលជា​ហេតុនាំឱ្យ​ទីរួមស្រុក​នៃ​ខេត្ត​នេះ​យកឈ្មោះ​តាម​ស្ទឹង​នោះ។ ខេត្ត​នេះ​មាន ចម្ងាយ១៦៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ៦អា មាន​ប្រជាជន​រស់នៅ​យ៉ាង​កុះករ ដែល​ប្រកប​របរ​រកស៊ី ធ្វើស្រែ​ចម្ការ នេសាទ និង​អាស្រ័យ​អនុផល​ព្រៃឈើ​ជាដើម។

-ប្រាសាទ​សម្បូរ​ព្រៃគុហ៍ រាជធានី​បុរាណឥសាន​បុ​រេរបស់​ខ្មែរ​សម័យ​ចេនឡា ដែល​កសាងឡើង​ដោយ​ព្រះបាទ​ឥសាន​វរ្ម័នទី១ក្នុងសតវត្ស​ទី៧ ធ្លាប់តែ​មានឈ្មោះ​ល្បីល្បាញ​នា​សម័យ​នោះ រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅសល់តែ​ការកត់ត្រា​ប្រវត្តិសាស្ត្រប៉ុណ្ណោះ រីឯ​ការពិត​ក្រុម​ប្រាសាទបុរាណ​នេះ​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​ដោយ​ សង្គ្រាម និង​ធម្មជាតិ​ឥត​មេត្តា​ដល់​ការ​ខិត ខំ ទឹកចិត្ត របស់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​និម្មិត​សម្បត្តិ​ទាំងនេះ​ឡើងជា​កេរ្តិ៍​ដល់​កូន​ខ្មែរ​សោះឡើយ។ ឋិត​នៅកណ្ដាល​ព្រៃដោយ​ខ្វះ​ការយកចិត្តទុកដាក់ ជិត១ទសវត្ស ពី​ឆ្នាំ១៩៧១ ដល់១៩៨០ តំបន់​ប្រសាទ​នេះ​ត្រូវបាន​រួប​រិត ដោយ​រុក្ខជាតិ​តូចធំ ដែល​បាន​ព្យាយាម​ចាក់​ឬ​សប​ញ្ច្រៀ​ត ញែក ថ្ម​ជញ្ជាំង​ប្រាសាទ​ឱ្យ​បាក់បែក​ធ្លុះធ្លាយ។ តែ​ទោះ​យ៉ាងណាក៏ដោយ​បច្ចុប្បន្ននេះ​តំបន់​ប្រសាទ​ទាំងមូល​ត្រូវបាន​ យកចិត្តទុកដាក់​សារជាថ្មីការពារ និង​បន្ត​ជួសជុល​ឡើងវិញ ដោយ​សង្ឃឹម​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា ស្វែងយល់​កាន់តែ​ច្រើនឡើង។ តំបន់​ប្រាសាទ​នេះ​ត្រូវបាន​គេ រកឃើញថា​មាន​ប្រាសាទ​សរុប​ចំនួន១៤០ប្រាសាទ ដែល​បែង​ចែកជា៤ក្រុម៖

ក្រុម​ប្រាសាទ​ខាងជើង ឈ្មោះ​ក្រុម​ប្រាសាទ​សម្បូរ

ក្រុម​ប្រាសាទ​កណ្ដាល ហៅថា​ប្រាសាទតោ

ក្រុម​ប្រាសាទ​ខាងត្បូង ហៅថា​ប្រាសាទ​យាយ​ព័ន្ធ

ក្រុម​ប្រាសាទ​ក្រោល​រមាស ឋិត​នៅ​ចម្ងាយ២គីឡូម៉ែត្រ​ពី​ប្រាសាទ​សម្បូរ។

ប៉ៃលិន​ជា​ខេត្ត​ទើប​បង្កើត​ថ្មី​មួយ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​គ្រប់​ប្រភេទ​មាន​រ៉ែ ត្បូង​ជាដើម។ ភាពល្បីល្បាញ​នៃ​ទីក្រុង​ដ៏​តូច​នេះ ត្រូវបាន​ទទួលស្គាល់ថា​ជា​ទឹកដី​ត្បូង​ពេជ្រ។ មាន​ត្បូង​មានតម្លៃ​គ្រប់​ប្រភេទ​ដូចជា​ត្បូង ទទឹម កណ្ដៀង ពេជ្រ ត្បូង​ឆាំង​ជាដើម ត្រូវបាន​អាជីវករ ប្រជាពលរដ្ឋ​ប្រមូលបាន​ពី​ក្នុង​ដី​នៃ​តំបន់​នេះ។ ភាពល្បីល្បាញ នៃ​តំបន់​នេះ​មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅ​បរទេស​ក៏​ទទួលស្គាល់​តំបន់​នេះ​ផងដែរ ជាហេតុ​ធ្វើឱ្យ​អ្នកវិនិយោគ​នានា​ចូលមក​ធ្វើ​អាជីវកម្ម​រែង​ត្បូង​ កាន់តែច្រើនឡើងៗ ជាការ​ព្រួយបារម្ភ​ទៅវិញ​ដោយ​ខ្លាច​តំបន់ ត្បូង​ពេជ្រ​មួយ​នេះ​ត្រូវ​បំផ្លិចបំផ្លាញ​អស់​ធម្មជាតិ និង​កំណប់​ត្បូង​ទាំងនោះ​ត្រូវ​វិនាស​អន្តរាយ ព្រមទាំង​ខូច​ដី​ទៀតផង ដោយសារតែ​ក្រុមហ៊ុន​ទាំង​នោះបាន​ប្រើ​ម៉ាស៊ីន​ឧបករណ៍ទំនើបៗ ជីក គាស់ កាយ​រូងដី ហើយ​ពុំមាន​ការទទួលខុសត្រូវ ធ្វើឱ្យ​ខូច​ទាំង​ទឹក ដី ព្រៃឈើ​ជាដើម​ផង។ -ភ្នំ​យ៉ា​ត តំបន់​វប្បធម៌​ដ៏​សំខាន់​ក្នុង​ខេត្ត​នេះ​ពិតជា​ផ្ដល់​ការចាប់អារម្មណ៍​ដ៏​ លើសលប់​សម្រាប់​អ្នក​ដែល​បានធ្វើ​ដំណើរ មកកាន់​ទឹកដី​នេះ។ នោះ​គឺ​ភ្នំ​យ៉ា​ត រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែលមាន​ទីតាំង​ឋិត​នៅក្នុង​ខេត្ត​ប៉ៃលិន តាមផ្លូវ​ជាតិ​លេខ។ ទីនេះ​ក៏​ជា​តំបន់​សក្តិ​សិទ្ធ​មួយ​ក្នុង​ក្រុង​ផងដែរ ព្រមទាំង​ជាទី​តាំង​ដែល​នៅសល់​រ៉ែ​ត្បូង​ច្រើនជាងគេ​ក្នុងចំណោម​ទីតាំង​រែង​ ត្បូង​សំខាន់។ ភ្នំ​យ៉ា​ត​មាន​កម្ពស់៦០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ និង​ទទឹង៣០០ម៉ែត្រ មាន​កាំជណ្តើរ​ឡើង​ទៅដល់​កំពូលភ្នំ​សរុប​ចំនួន៤២កាំ។ វត្ត​នៅលើ​ភ្នំ​យ៉ា​ត​សាងសង់​ឡើងជា​របៀប​ជនជាតិ​កូ​ឡា ដែល​រស់ នៅ​តំបន់​នោះ។

ក្រៅពី​ភ្នំ​យ៉ា​តទី​តាំង​ប្រសិទ្ធ ក្នុង​ខេត្ត​នេះ​នៅមាន​តំបន់​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​ដូចជា វត្ត​រតន សោភ័ណ តំបន់​ទឹកធ្លាក់​អូរ​អែម និង​អូរ​តា​វ៉ៅ ដែលមាន​ទឹកថ្លា​ឈ្វេង​ត្រជាក់​ស្រឹប អម​ជាមួយ ទេសភាព​ធម្មជាតិ​ព្រៃភ្នំ វាលស្មៅ ដើមឈើ​តូចធំ ខ្ពស់​ទាប លាយឡំ​ជាមួយ​សម្រែក អ៊ឺ​ង​កង​នៃ​ពួក​សត្វ​បក្សាបក្សី​នានា ផងដែរ។

« Previous123Next »

Friends

  • loading Loading…

 

Ke Nupheap's groups