Hi Gil!
Thank you very much for giving me the fun
Friendly greetings and Best wishes from Vietnam!
ជូនពរក្រុមគ្រួសារបងNupheapជួបតែសុខសប្បាយ
I'm glad to be acquainted with you too.
+បារាយណ៍ខាងលិច
បារាយណ៍ខាងលិច ជាបារាយណ៍ដ៏ធំជាងគេបង្អស់នៅតំបន់អង្គរ ជាទីទប់ទឹកសម្រាប់ឱ្យប្រជាកសិករខ្មែរ ស្រោចស្រពចំការដំណាំរបស់ពួកគេ។ បារាយណ៍នេះឋិតនៅភាគខាងលិចនៃរាជធានីអង្គរធំ មានទំហំ៨គីឡូ ម៉ែត្រx២,១គីឡូម៉ែត្រ កសាងឡើងនៅសតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ហើយសាងសង់រួចរាល់នៅ រាជព្រះបាទឧទយាទិត្យវរ្ម័នទី២។ នៅកណ្ដាលផ្ទៃទឹកនៃបារាយណ៍ខាងលិចនេះមានទីទួលកោះមួយដែលមាន សាងសង់ ប្រាសាទ សម្រាប់បូជាដល់ព្រះវិស្ណុ ឈ្មោះប្រាសាទមេបុណ្យខាងលិច។ រូបសំណាកព្រះវិស្ណុផ្ទំនៅទីនោះបច្ចុប្បន្នត្រូវបាន ដាក់តាំងនៅសារមន្ទីរជាតិទីក្រុងភ្នំពេញ។ ទេសចរអាចងូតទឹកកំសាន្ត ឬជួលទូកជិះទៅទស្សនាប្រាសាទមេបុណ្យខាង លិច។
ខេត្តសៀមរាបឋិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាតំបន់ទេសចរដ៏សំខាន់បំផុតរបស់កម្ពុជា។ ខេត្តនេះ ជាតំបន់ដែល សំបូរប្រាសាទបុរាណដែលមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំកន្លងទៅហើយ ជាពិសេសស្ថាបត្យកម្ម ប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុ និងជាបេតិកភ័ណ្ឌពិភពលោកដ៏ល្បីល្បាញបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ជួយរកចំណូលជូនជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរតាមរយៈអ្នកទេសចរក្នុង និងក្រៅប្រទេស។ ខេត្តនេះផងដែរឋិតនៅពីខាងជើងបឹងទន្លេសាប មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងបឹងទន្លេសាប។ ខេត្តសៀមរាបមានផ្ទៃក្រឡា១០២៩៩គីឡូម៉ែត្រក្រឡាមានចម្ងាយផ្លូវប្រមាណ ៣១៤គីឡូម៉ែត្រ ធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦អា មាន១២ស្រុក ចែកចេញជា១០០ឃុំ និង៨៧៥ភូមិ។
ប្រសិនបើ និយាយដល់ខេត្តឧត្ដរមានជ័យ គេនឹកឃើញភ្លាមដល់ឈ្មោះ អូរស្មាច់ និងអន្លង់វែង។ តំបន់ទាំងពីរ នេះជាទីតាំងដែលធ្លាប់មានខ្មែរក្រហមឈរជើងបន្ទាប់ពីមានការចុះចូល ជាមួយរដ្ឋាភិបាលកម្ពុជារួចមក។ ពួកគេរស់ នៅទីនោះដោយបង្កើតជាតំបន់កាន់កាប់របស់ពយកគេផ្ទាល់មានទាហាន ការពារជាប់ជានិច្ច។ តំបន់នេះក៏ជាទីតាំង សមរភូមិដែលមានការប្រយុទ្ធគ្នាស្រួចស្រាល់ផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះទីតាំងខ្លះនៃតំបន់នេះត្រូវបានរៀបចំ ធ្វើជាតំបន់កម្សាន្ត វប្បធម៌ប្រវត្តិសាស្ត្រដូចជា បឹងតាម៉ុក និងតំបន់វប្បធម៌ខ្មែរក្រហមជាដើម។ តំបន់ វប្បធម៌ខ្មែរក្រហមមានទីតាំងឋិតនៅក្នុងទីរួមស្រុកអន្លង់វែង ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្ត។ មានការឆ្លាក់ជារូបភាពផ្សេងៗស្ដីពីសកម្មភាពរបស់ពួកខ្មែរក្រហម ទាំងរបៀបរបបក្នុងការរស់នៅ និងចលនា រៀបចំជាក្បួនទ័ពក្នុងការប្រយុទ្ធប្រឆាំង នឹងកម្លាំងរបស់រដ្ឋាភិបាល។ តំបន់នេះជាផ្ទះរបស់តាម៉ុក (មេខ្មែរក្រហម ដែលកាន់កាប់នៅភូមិភាគនិរតី) និងគ្រប់គ្រងដោយកងទ័ពខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៩-១៩៩។ នៅមាន ទីតាំងដែលមានលក្ខណៈធម្មជាតិ និងវប្បធម៌មួយចំនួនផ្សេងទៀតដែលត្រូវបានរៀបចំគម្រោងក្នុង ការអភិវឌ្ឍទៅជាតំបន់ទេសចរនៅក្នុងខេត្តនេះ។ តំបន់ទាំងនោះមានដូចជា តំបន់ទន្លេស តំបន់ប្រាសាទសឹង្ហ តំបន់ ប្រាសាទពោធិ៍ តំបន់ចំការគុយ តំបន់បឹងស្នោរ តំបន់ទំបន់ថ្មី តំបន់អាងត្រពាំងបារាយណ៍ តំបន់អាងអូរអង្ក្រងជាដើម។ សូមបញ្ជាក់ថា ខេត្តឧត្ដរមានជ័យមានចម្ងាយ៤៦៩គីឡូម៉ែត្រពីរាជធានៅភ្នំពេញ។ ឋិតនៅប៉ែកឧត្តរឈៀង បស្ចិមនៃប្រទេសកម្ពុជាជាប់ព្រំប្រទល់ដែនថៃ។ ខេត្តនេះមានច្រកព្រំដែនអន្តរជាតិមួយដែលត្រូវបានរៀបចំឡើងដើម្បី ទាក់ទាញភ្ញៀវទេសចរឱ្យចូលចិត្តមកកម្សាន្តនៅទីនោះ។ ព្រំដែនអន្តរជាតិអូរស្មាច់មានសាងសង់ជាតំបន់កម្សាន្ត លក្ខណអន្តរជាតិដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូជាដើម។ ទេសចរភាគច្រើនជាជនជាតិថៃ ដែលទៅកម្សាន្ត ឥតដាច់ក្នុងមួយថ្ងៃៗរាប់រយនាក់។ ព្រំដែនអន្តរជាតិអូរស្មាច់ មានចម្ងាយជាង៤១គីឡូម៉ែត្រពីទីរួមខេត្តឧត្ដរមានជ័យ តាមផ្លូវជាតិលេខ៦។
-នៅខេត្តកំពង់ធំមានបឹងមួយដ៏ធំ ដែលមានទឹកថ្លាឈ្វេងខួបប្រាំងវស្សា។ គឺបឹងព្រៃប្រស់ ឋិតក្នុងភូមិ ព្រៃ ព្រាល ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦អា។ បឹងស្តុកកនេះ មាន ផ្ទៃប្រមាណជាង២.០០០.០០០ម៉ែត្រការេ ជាជង្រុកត្រីដំរី។ គេអាចទៅកម្សាន្តជាលក្ខណៈគ្រួសារ ដោយបរិភាគ អាហារនៅទីនោះ ឬរៀបចំអាហារផ្ទាល់ខ្លួនក៏បាននោះដែរ។ មានខ្ចុះសម្រាប់ជួលអង្គុយលេងតាមមាត់ទឹក ដែលអាច ឱ្យភ្ញៀវជិះទូក ងូតទឹក ស្ទូចត្រី និងស្រូបខ្យល់អាកាសបរិសុទ្ធបាននៅគ្រប់រដូវ។
កំពង់ធំជាផ្នែកកណ្ដាលនៃប្រទេសកម្ពុជា មានផ្ទៃដីប្រមាណ១៣.៨១៤គីឡូម៉ែត្រការេ ជាប់បឹងទន្លេសាបនិង ខេត្តសៀមរាប នៅផ្នែកខាងកើត ភាគខាងត្បូង ជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង រីឯផ្នែកខាងកើតជាប់ជាមួយ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមានព្រំប្រទល់ជាប់ខេត្តព្រះវិហារនៅភាគខាងជើង។ ខេត្តនេះមានស្ទឹងមួយ ដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា គឺស្ទឹងសែនដែលហូរមកពីខេត្តព្រះវិហារ ចូលទៅក្នុងបឹង ទន្លេសាប កាត់តាមទីរួមខេត្តកំពង់ធំ ដែលជាហេតុនាំឱ្យទីរួមស្រុកនៃខេត្តនេះយកឈ្មោះតាមស្ទឹងនោះ។ ខេត្តនេះមាន ចម្ងាយ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦អា មានប្រជាជនរស់នៅយ៉ាងកុះករ ដែលប្រកបរបររកស៊ី ធ្វើស្រែចម្ការ នេសាទ និងអាស្រ័យអនុផលព្រៃឈើជាដើម។
-ប្រាសាទសម្បូរព្រៃគុហ៍ រាជធានីបុរាណឥសានបុរេរបស់ខ្មែរសម័យចេនឡា ដែលកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ក្នុងសតវត្សទី៧ ធ្លាប់តែមានឈ្មោះល្បីល្បាញនាសម័យនោះ រហូតមកដល់បច្ចុប្បន្ននេះនៅសល់តែការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះ រីឯការពិតក្រុមប្រាសាទបុរាណនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយ សង្គ្រាម និងធម្មជាតិឥតមេត្តាដល់ការខិត ខំ ទឹកចិត្ត របស់បុព្វបុរសខ្មែរយើង ដែលបាននិម្មិតសម្បត្តិទាំងនេះឡើងជាកេរ្តិ៍ដល់កូនខ្មែរសោះឡើយ។ ឋិតនៅកណ្ដាលព្រៃដោយខ្វះការយកចិត្តទុកដាក់ ជិត១ទសវត្ស ពីឆ្នាំ១៩៧១ ដល់១៩៨០ តំបន់ប្រសាទនេះត្រូវបានរួបរិត ដោយរុក្ខជាតិតូចធំ ដែលបានព្យាយាមចាក់ឬសបញ្ច្រៀត ញែក ថ្មជញ្ជាំងប្រាសាទឱ្យបាក់បែកធ្លុះធ្លាយ។ តែទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះតំបន់ប្រសាទទាំងមូលត្រូវបាន យកចិត្តទុកដាក់សារជាថ្មីការពារ និងបន្តជួសជុលឡើងវិញ ដោយសង្ឃឹមនឹងមានភ្ញៀវទេសចរណ៍ចូលមកទស្សនា ស្វែងយល់កាន់តែច្រើនឡើង។ តំបន់ប្រាសាទនេះត្រូវបានគេ រកឃើញថាមានប្រាសាទសរុបចំនួន១៤០ប្រាសាទ ដែលបែងចែកជា៤ក្រុម៖
ក្រុមប្រាសាទខាងជើង ឈ្មោះក្រុមប្រាសាទសម្បូរ
ក្រុមប្រាសាទកណ្ដាល ហៅថាប្រាសាទតោ
ក្រុមប្រាសាទខាងត្បូង ហៅថាប្រាសាទយាយព័ន្ធ
ក្រុមប្រាសាទក្រោលរមាស ឋិតនៅចម្ងាយ២គីឡូម៉ែត្រពីប្រាសាទសម្បូរ។
ប៉ៃលិនជាខេត្តទើបបង្កើតថ្មីមួយ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិគ្រប់ប្រភេទមានរ៉ែ ត្បូងជាដើម។ ភាពល្បីល្បាញនៃទីក្រុងដ៏តូចនេះ ត្រូវបានទទួលស្គាល់ថាជាទឹកដីត្បូងពេជ្រ។ មានត្បូងមានតម្លៃគ្រប់ប្រភេទដូចជាត្បូង ទទឹម កណ្ដៀង ពេជ្រ ត្បូងឆាំងជាដើម ត្រូវបានអាជីវករ ប្រជាពលរដ្ឋប្រមូលបានពីក្នុងដីនៃតំបន់នេះ។ ភាពល្បីល្បាញ នៃតំបន់នេះមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែនៅបរទេសក៏ទទួលស្គាល់តំបន់នេះផងដែរ ជាហេតុធ្វើឱ្យអ្នកវិនិយោគនានាចូលមកធ្វើអាជីវកម្មរែងត្បូង កាន់តែច្រើនឡើងៗ ជាការព្រួយបារម្ភទៅវិញដោយខ្លាចតំបន់ ត្បូងពេជ្រមួយនេះត្រូវបំផ្លិចបំផ្លាញអស់ធម្មជាតិ និងកំណប់ត្បូងទាំងនោះត្រូវវិនាសអន្តរាយ ព្រមទាំងខូចដីទៀតផង ដោយសារតែក្រុមហ៊ុនទាំងនោះបានប្រើម៉ាស៊ីនឧបករណ៍ទំនើបៗ ជីក គាស់ កាយរូងដី ហើយពុំមានការទទួលខុសត្រូវ ធ្វើឱ្យខូចទាំងទឹក ដី ព្រៃឈើជាដើមផង។ -ភ្នំយ៉ាត តំបន់វប្បធម៌ដ៏សំខាន់ក្នុងខេត្តនេះពិតជាផ្ដល់ការចាប់អារម្មណ៍ដ៏ លើសលប់សម្រាប់អ្នកដែលបានធ្វើដំណើរ មកកាន់ទឹកដីនេះ។ នោះគឺភ្នំយ៉ាត រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានទីតាំងឋិតនៅក្នុងខេត្តប៉ៃលិន តាមផ្លូវជាតិលេខ។ ទីនេះក៏ជាតំបន់សក្តិសិទ្ធមួយក្នុងក្រុងផងដែរ ព្រមទាំងជាទីតាំងដែលនៅសល់រ៉ែត្បូងច្រើនជាងគេក្នុងចំណោមទីតាំងរែង ត្បូងសំខាន់។ ភ្នំយ៉ាតមានកម្ពស់៦០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ និងទទឹង៣០០ម៉ែត្រ មានកាំជណ្តើរឡើងទៅដល់កំពូលភ្នំសរុបចំនួន៤២កាំ។ វត្តនៅលើភ្នំយ៉ាតសាងសង់ឡើងជារបៀបជនជាតិកូឡា ដែលរស់ នៅតំបន់នោះ។
ក្រៅពីភ្នំយ៉ាតទីតាំងប្រសិទ្ធ ក្នុងខេត្តនេះនៅមានតំបន់គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា វត្តរតន សោភ័ណ តំបន់ទឹកធ្លាក់អូរអែម និងអូរតាវ៉ៅ ដែលមានទឹកថ្លាឈ្វេងត្រជាក់ស្រឹប អមជាមួយ ទេសភាពធម្មជាតិព្រៃភ្នំ វាលស្មៅ ដើមឈើតូចធំ ខ្ពស់ទាប លាយឡំជាមួយសម្រែក អ៊ឺងកងនៃពួកសត្វបក្សាបក្សីនានា ផងដែរ។
Ke Nupheap's conversations